*ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (អនុបណ្ឌិត) |
១.សេចក្តីផ្តើម |
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍បានចាប់បើកដំណើរការ ថ្នាក់អនុបណ្ឌិតតាំងពីឆ្នាំ២០០៥ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវ មហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញច្បាស់លាស់ និងឆ្លើយតប ទៅតាមតម្រូវការទីផ្សារ ។ ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បានសម្រេចបង្កើតថ្នាក់អនុបណ្ឌិតនេះឲ្យដំណើរការមានឡើង ហើយតម្រូវឲ្យរៀបចំកម្មវិធីសិក្សាដោយចំណាយរយៈពេល២ឆ្នាំទើបអាចបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយរួមបញ្ចូលទាំងសរសេរសារណាផងដែរ ស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។ |
២-បេសកកម្ម |
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានបេសកកម្មផ្ដល់ឲ្យ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នូវចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ សេដ្ឋកិច្ច ធនាគារ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណតម្លៃដើម្បីក្លាយជាបញ្ញវន្តខ្មែរឲ្យស្របទៅនឹងតម្រូវការធនធានមនុស្ស និងទីផ្សារការងារនាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន។ |
៣.គោលបំណងនៃការសិក្សា |
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ មានគោលបំណង ដូចខាងក្រោម ៖ |
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងអាជីវកម្ម |
- ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុងទី ផ្សារការងារប្រកួតប្រជែងទាំងបច្ចុប្បន្ន និងអនាគតជាពិសេស នៅក្នុងតំបន់អាស៊ាន |
- បណ្តុះបណ្តាលនិសិ្សតឲ្យមានប្រឌិត ញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី |
- ជម្រុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តីដើម្បី ឈានទៅរក ភាពច្បាស់លាស់និងទំនុកចិត្តក្នុង ទីផ្សារការងារប្រកួតប្រជែង ។ |
៤.ឱកាសការងារនិងការបន្តការសិក្សា |
កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្មនេះ ផ្តល់នូវការងារយ៉ាងទូលំទូលាយក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម អន្តរជាតិ ការងារទំនាក់ទំនង ធុរកិច្ច និង ការងារផ្សេងៗទៀតជាច្រើន ។ បន្ថែមពីលើឱកាសការងារដែលផ្គល់ជូនខាងលើ និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ក៏អាចបន្តការសិក្សាទៅ ថ្នាក់បណ្ឌិត លើវិស័យដូចគ្នាបាន ។ |
ចំពោះនិស្សិតទាំងឡាយណា ដែលមានបរិញ្ញាបត្រ ខុសពី វិស័យដែលខ្លូនចង់បន្តយកបរិញ្ញាបត្រជាន់ខ្ពស់នោះ និស្សិតត្រូវ សិក្សា កម្មវិធី ថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់នេះជាមុនសិន ដើម្បី អោយខ្ឡូន ទទូលបាននូវមូលដ្ខានគ្រឹះនៃវិស័យនេះ សិន ទើបនិស្សិតអាចមានលទ្ធភាព សិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ ដែលខ្លូនចង់បាន សម្រាប់ជាអាជីព ទៅ ថ្ងៃអនាគតបាន ។ |
៣.កម្មវិធីសិក្សា ឯកទេស គ្រប់គ្រងទូទៅ(General Mangement Program) |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name in English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
MMT-501 | អភិសមាចារ អាជីវកម្ម | Business Ethic | 3 |
Common Courses |
MMT-502 | ស្ថិតិអាជីវកម្ម | Business Statistic | 3 |
|
MMT-503 | សេដ្ឋកិច្ចគ្រប់គ្រង | Managerial Economics | 3 |
|
MMT-504 | វិធីសាស្រ្តនៃការស្រាវជ្រាវ | Research Methodology | 3 |
|
MMTG-505 | គ្រប់គ្រងទូទៅ | General Management | 3 |
Majors Courses |
MMTG-506 | គ្រប់គ្រងម៉ាឃិតធិង | Marketing Management | 3 |
|
MMTG-507 | គ្រប់គ្រងធនធានមនុស្ស | Human Resource Mgt. | 3 |
|
MMTG-508 | ប្រសិទ្ធភាពការធ្វើសេចក្តី សម្រេចចិត្តផ្នែកគ្រប់គ្រង | Effective Mgt.Decision Making | 3 |
|
MMTG-509 | ឥរិយាបថអង្គភាព | Organizational Behavior | 3 |
|
MMTG-510 | គ្រប់គ្រងការផ្លាស់ប្តូរ | Management of Change | 3 |
|
MMTG-511 | គ្រប់គ្រងសហគ្រិនភាព | Entreprenership Mgt. | 3 |
Elective Courses |
MMTG-512 | គ្រប់គ្រងគម្រោង | Project Management | 3 |
|
MMTG-513 | គ្រប់គ្រងយុទ្ធសាស្រ្ត | Strategic Management | 3 |
|
MMTG-514 | គ្រប់គ្រងគុណភាពសរុប | Total Quality Mgt. | 3 |
|
ជម្រើសទី១ សារណាបរិញ្ញាបត្រជាន់ខ្ពស់ | *Option I:Thesis Writing | 12 Cr. |
70-100 pages | |
ជម្រើសទី២ | *Option II: | 12 Cr. |
||
MMTG-515 | ភាពជាអ្នកដឹកនាំសាកល | **Global Leadership | 3 |
Addiional Courses |
MMTG-516 | ការស្រាវជ្រាវម៉ាឃិតធិង | Marketing Management | 3 |
|
MMTG-517 | គ្រប់គ្រងប្រតិបត្តិការអាជីវកម្ម | Operation Management | 3 |
|
MMTG-518 | គ្រប់គ្រងអាជីវកម្មអន្តរជាតិ | **International Business | 3 |
|
របាយការណ៍ស្រាវជ្រាវ | Research Report | 3 |
25-30 pages | |
ប្រឡងផ្លូវការ | Stat Exam(**) | 2-3 subjects |